komarpikar

អង្គការមូលនិធិកុមារពិការ

Komar Pikar Foundation

Our Latest News and Event

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅគម្រោងថែទាំពេលថ្ងៃក្នុងសាលាបឋមសិក្សាភូមិឫស្សី អង្គការមូលនិធិកុមារពិការមានក្តីសោមនស្សរីរករាយ ដែលបានស្វាគមន៍អគ្គនាយក និងតំណាង មកពីweb6ក្រុមហ៊ុនដូចជា ក្រុមហ៊ុនទឹកសុទ្ធសេដ្ឋីនី ក្រុមហ៊ុនគ្រួសារកក់ក្តៅ ក្រុមហ៊ុនវន្តវើល និងវិទ្យាស្ថានគុណភាពការងារនៃកម្ពុជា។ លោក ហង្ស ព្រីនយ៉ា អគ្គនាយកក្រុមហ៊ុនទឹកសុទ្ធសេដ្ឋីនី មានប្រសាសន៍ថា គាត់ពិតស្ងើចសរសើរដល់អង្គការមូលនិធិកុមារពិការ ដែលបានបង្កើតគម្រោងនេះឡើងដើម្បីជួយ ទៅដល់កុមារពិការនៅតាមសហគមន៍ ជាពិសេសយកចិត្តទុកដាក់បង្រៀន ថែទាំទៅដល់ កុមារពិការដែលផ្នែកមួយរួមចំណែកជួយទៅដល់សង្គមជាតិរបស់យើង។ លើសពីនេះទៅទៀត គាត់ពិតជាសប្បាយរីករាយ និងលេងជាមួយក្មេងៗពិការ ដែលឃើញពួកគាត់មករៀនប្រកប ដោយភាពសប្បាយ ជាមួយមិត្តរួមថ្នាក់ដទៃទៀត ហើយគាត់ក៏បានលើកទឹកចិត្តទៅដល់បងប្អូន ទាំងអស់គ្នាក្នុងការរួមចំណែកណាមួយ ដែលអាចធ្វើទៅបានក្នុងការជួយគាំទ្រទៅដល់កុមារ និងយុវជនពិការ ចូរមើលឃើញសមត្ថភាព ជាជាងពិការភាព។web5
A great visit of CEOs from different private companies this morning with high impressions. Your contribution and attitude are our future and quality of life.